Thursday, September 3, 2026

ប្រទេស១ ពាក់កណ្តាលម៉ារ៉ាតុង១៖ ប៉ារីស, ហូជីមិញ និងប៊ីលីស៊ី!



នាអំឡុងវិស្សមកាល១ខែ​នៅ​ក្រុងប៉ារីស ប្រទេសបារាំង កាលពីខែសីហា ឆ្នាំ២០២៥ ខ្ញុំបាន​រត់​ពាក់កណ្តាល​ម៉ារ៉ាតុងដោយខ្លួនឯង។ ក្រោយ​វិល​ត្រឡប់មក​កាន់កម្ពុជាវិញ ខ្ញុំ​ក៏បាន​ចាប់ផ្តើម​ដាក់គោល​ដៅរត់ឱ្យបាន​យ៉ាងហោចណាស់​២១គីឡូម៉ែត្រ នៅ​រាល់​ពេល​មានឱកាស​ទៅក្រៅ​ប្រទេស ទាំងព្រឹត្តិការណ៍ផ្លូវការ និង​ការរត់ខ្លួនឯង។



ខាងក្រោមនេះ ជាលទ្ធផល​សង្ខេបនៃការរត់ពាក់កណ្តាលម៉ារ៉ាតុងរបស់ខ្ញុំនៅក្រៅ​ប្រទេស ដោយផ្អែកតាមទិន្នន័យ Strava៖

១. ក្រុងប៉ារីស (បារាំង)៖ រត់ខ្លួនឯង


ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥

-ចម្ងាយ៖ ២២.៣២គីឡូម៉ែត្រ

-ថិរវេលា៖ ២:២០:១៨

-រយៈកម្ពស់៖ ៨៣ម៉ែត្រ

-ថិរវេលាជាក់លាក់ពាក់កណ្តាលម៉ារ៉ាតុង :២:១៥:០១   

-បញ្ជាក់៖ ឆ្លៀតពេលនាអំឡុង​វិស្សមកាលមួយខែជាមួយក្រុមគ្រួសារនៅ​ក្រុងប៉ារីស។ ក្រៅពី​រត់ចម្ងាយ​២១គីឡូម៉ែត្រ ខ្ញុំ​ក៏បាន​រត់ជាប្រចាំផងដែរ​ចំនួន​៥ ទៅ​១០គីឡូម៉ែត្រ ពេលល្ងាច និងពេលព្រឹក ទៅតាម​ពេល​លក្ខខណ្ឌអាកាសធាតុ។



២. ក្រុងហូជីមិញ (វៀតណាម)៖ ព្រឹត្តិការណ៍ HCMC Night Run Eximbank 2026

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦

-ចម្ងាយ៖ ២១.២៣គីឡូម៉ែត្រ

-ថិរវេលា៖ ២:២៥:២៩

-រយៈកម្ពស់៖ ៤៨ម៉ែត្រ

-លទ្ធផលផ្លូវការ៖ ២:២៥:០៥ (Truerace)

-បញ្ជាក់៖ ជាការរត់​ផ្លូវការ​លើកដំបូងនៅ​ក្រៅ​ប្រទេស​ ដោយទទួលបានមេដាយ និងអាវយឺត​បញ្ចប់ទី។ ខ្ញុំរួម​ដំណើរជាក្រុម​រត់ពី​ខាង Sabay Running Club និងក្រុមគ្រូបង្វឹក ក្នុងនោះក៏មានកញ្ញា អ៊ូ សុខមាន ដែលជាសហការីនៅថ្មីៗមីឌៀគ្រុបផងដែរ។



៣. ក្រុងប៊ីលីស៊ី (ហ្សកហ្ស៊ី)៖ រត់ខ្លួនឯង

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

-ចម្ងាយ៖ ២១.២៣គីឡូម៉ែត្រ

-ថិរវេលា៖ ២:៤៧:៥១

-រយៈកម្ពស់៖ ១៦១ម៉ែត្រ

បញ្ជាក់៖ ជាការឆ្លៀតនាឱកាសដែល​ខ្ញុំបានធ្វើដំណើរទៅកាន់តែកូកាសមួយនេះ ជាមួយ​ប្រតិភូ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយឯកឧត្តម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែលជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ត្រូវបាន​ប្រកាសថា ជាម្ចាស់ជ័យលាភី «ពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ​ឆ្នាំ២០២៦» នៅក្នុងវេទិកាសាធារណៈរបស់អង្គការ​ប្រជាជាតិ នៅ​ក្រុង​ប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី នាថ្ងៃទី២៥ ខែមិថុនា។



In English:

1 Country, 1 Half Marathon: Paris, Ho Chi Minh City, and Tbilisi!

During my one-month vacation in Paris, France, in August 2025, I ran a half marathon on my own. After returning to Cambodia, I set a personal goal to run at least 21 kilometers whenever I have the opportunity to go abroad—whether through official events or solo runs.

Below is a summary of my overseas half marathon results based on Strava data:

1. Paris (France): Solo Run

  • Date: August 12, 2025

  • Distance: 22.32 km

  • Time: 2:20:18

  • Elevation Gain: 83 m

  • Note: Completed during a one-month family vacation in Paris. Beyond this 21 km run, I also ran 5 to 10 km regularly in the mornings or evenings, depending on weather conditions.

2. Ho Chi Minh City (Vietnam): HCMC Night Run Eximbank 2026

3. Tbilisi (Georgia): Solo Run

  • Date: June 24, 2026

  • Distance: 21.23 km

  • Time: 2:47:51

  • Elevation Gain: 161 m

  • Note: Taken during a trip to the Caucasus region with a delegation from the Ministry of Posts and Telecommunications, led by Minister H.E. Chea Vandeth, Chairman of the Digital Government Committee. Cambodia’s document verification platform, verify.gov.kh, was announced as a winner of the "2026 UN Public Service Award" at the United Nations Public Service Forum in Tbilisi, Georgia, on June 25.

​



No comments:

Post a Comment