Showing posts with label Half Marathon. Show all posts
Showing posts with label Half Marathon. Show all posts

Thursday, September 3, 2026

ប្រទេស១ ពាក់កណ្តាលម៉ារ៉ាតុង១៖ ប៉ារីស, ហូជីមិញ និងប៊ីលីស៊ី!



នាអំឡុងវិស្សមកាល១ខែ​នៅ​ក្រុងប៉ារីស ប្រទេសបារាំង កាលពីខែសីហា ឆ្នាំ២០២៥ ខ្ញុំបាន​រត់​ពាក់កណ្តាល​ម៉ារ៉ាតុងដោយខ្លួនឯង។ ក្រោយ​វិល​ត្រឡប់មក​កាន់កម្ពុជាវិញ ខ្ញុំ​ក៏បាន​ចាប់ផ្តើម​ដាក់គោល​ដៅរត់ឱ្យបាន​យ៉ាងហោចណាស់​២១គីឡូម៉ែត្រ នៅ​រាល់​ពេល​មានឱកាស​ទៅក្រៅ​ប្រទេស ទាំងព្រឹត្តិការណ៍ផ្លូវការ និង​ការរត់ខ្លួនឯង។



ខាងក្រោមនេះ ជាលទ្ធផល​សង្ខេបនៃការរត់ពាក់កណ្តាលម៉ារ៉ាតុងរបស់ខ្ញុំនៅក្រៅ​ប្រទេស ដោយផ្អែកតាមទិន្នន័យ Strava៖

១. ក្រុងប៉ារីស (បារាំង)៖ រត់ខ្លួនឯង


ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥

-ចម្ងាយ៖ ២២.៣២គីឡូម៉ែត្រ

-ថិរវេលា៖ ២:២០:១៨

-រយៈកម្ពស់៖ ៨៣ម៉ែត្រ

-ថិរវេលាជាក់លាក់ពាក់កណ្តាលម៉ារ៉ាតុង :២:១៥:០១   

-បញ្ជាក់៖ ឆ្លៀតពេលនាអំឡុង​វិស្សមកាលមួយខែជាមួយក្រុមគ្រួសារនៅ​ក្រុងប៉ារីស។ ក្រៅពី​រត់ចម្ងាយ​២១គីឡូម៉ែត្រ ខ្ញុំ​ក៏បាន​រត់ជាប្រចាំផងដែរ​ចំនួន​៥ ទៅ​១០គីឡូម៉ែត្រ ពេលល្ងាច និងពេលព្រឹក ទៅតាម​ពេល​លក្ខខណ្ឌអាកាសធាតុ។



២. ក្រុងហូជីមិញ (វៀតណាម)៖ ព្រឹត្តិការណ៍ HCMC Night Run Eximbank 2026

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦

-ចម្ងាយ៖ ២១.២៣គីឡូម៉ែត្រ

-ថិរវេលា៖ ២:២៥:២៩

-រយៈកម្ពស់៖ ៤៨ម៉ែត្រ

-លទ្ធផលផ្លូវការ៖ ២:២៥:០៥ (Truerace)

-បញ្ជាក់៖ ជាការរត់​ផ្លូវការ​លើកដំបូងនៅ​ក្រៅ​ប្រទេស​ ដោយទទួលបានមេដាយ និងអាវយឺត​បញ្ចប់ទី។ ខ្ញុំរួម​ដំណើរជាក្រុម​រត់ពី​ខាង Sabay Running Club និងក្រុមគ្រូបង្វឹក ក្នុងនោះក៏មានកញ្ញា អ៊ូ សុខមាន ដែលជាសហការីនៅថ្មីៗមីឌៀគ្រុបផងដែរ។



៣. ក្រុងប៊ីលីស៊ី (ហ្សកហ្ស៊ី)៖ រត់ខ្លួនឯង

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

-ចម្ងាយ៖ ២១.២៣គីឡូម៉ែត្រ

-ថិរវេលា៖ ២:៤៧:៥១

-រយៈកម្ពស់៖ ១៦១ម៉ែត្រ

បញ្ជាក់៖ ជាការឆ្លៀតនាឱកាសដែល​ខ្ញុំបានធ្វើដំណើរទៅកាន់តែកូកាសមួយនេះ ជាមួយ​ប្រតិភូ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយឯកឧត្តម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែលជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ត្រូវបាន​ប្រកាសថា ជាម្ចាស់ជ័យលាភី «ពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ​ឆ្នាំ២០២៦» នៅក្នុងវេទិកាសាធារណៈរបស់អង្គការ​ប្រជាជាតិ នៅ​ក្រុង​ប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី នាថ្ងៃទី២៥ ខែមិថុនា។



In English:

1 Country, 1 Half Marathon: Paris, Ho Chi Minh City, and Tbilisi!

During my one-month vacation in Paris, France, in August 2025, I ran a half marathon on my own. After returning to Cambodia, I set a personal goal to run at least 21 kilometers whenever I have the opportunity to go abroad—whether through official events or solo runs.

Below is a summary of my overseas half marathon results based on Strava data:

1. Paris (France): Solo Run

  • Date: August 12, 2025

  • Distance: 22.32 km

  • Time: 2:20:18

  • Elevation Gain: 83 m

  • Note: Completed during a one-month family vacation in Paris. Beyond this 21 km run, I also ran 5 to 10 km regularly in the mornings or evenings, depending on weather conditions.

2. Ho Chi Minh City (Vietnam): HCMC Night Run Eximbank 2026

3. Tbilisi (Georgia): Solo Run

  • Date: June 24, 2026

  • Distance: 21.23 km

  • Time: 2:47:51

  • Elevation Gain: 161 m

  • Note: Taken during a trip to the Caucasus region with a delegation from the Ministry of Posts and Telecommunications, led by Minister H.E. Chea Vandeth, Chairman of the Digital Government Committee. Cambodia’s document verification platform, verify.gov.kh, was announced as a winner of the "2026 UN Public Service Award" at the United Nations Public Service Forum in Tbilisi, Georgia, on June 25.

​



Wednesday, August 19, 2026

៦នាក់នៅ​ថ្មីៗមីឌៀគ្រុប ក្លាយជា «អ្នក​រត់ពាក់កណ្តាលម៉ារ៉ាតុង»

គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៦ ក្រុម​ការងារ​នៃ​អង្គភាពសារព័ត៌មានថ្មីៗមីឌៀគ្រុប មានចំនួន​៦នាក់ហើយ ដែលបាន​សម្រេច​កំណត់ត្រានៃការរត់​ចម្ងាយ​លើសពី​២១គីឡូម៉ែត្រ (ចម្ងាយពាក់កណ្តាលម៉ារ៉ាតុង គឺ​ ២១.០៩៧៥ គីឡូម៉ែត្រ)។

 សម្រាប់ សុខមាន និងខ្ញុំ (ចំរើន) ការរត់ចម្ងាយនេះ មិនមែនជាលើកទីមួយឡើយ ហើយ​យើងក៏មាន​បទពិសោធន៍​រត់​ដល់ចម្ងាយ​ម៉ារ៉ាតុង​ផងដែរ ទាំងការរត់លើ​ផ្លូវរាប និងផ្លូវឧបសគ្គ (Trail) ខណៈ យូគៀង និងមករា ធ្លាប់​សម្រេច​បាន​ក្នុងចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ។ ស៊ីណា និងសៀវម៉ី ទើបទទួលបានរសជាតិនេះជាលើកដំបូង។

 

ខាងក្រោមនេះ ជាកំណត់ត្រា​ល្អបំផុត (PB) ​របស់​ក្រុមការងារយើងដោយផ្អែកតាមទិន្នន័យ Strava៖

១. អ៊ូ សុខមាន ១:៤៤:១៧ (ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ- ២/៨/២០២៦)

២. អ៊ឹង ចំរើន ១:៥៩:៥៩ (អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត- ៧/១២/២០២៥)

៣. ហ៊ន ស៊ីណា ២:៤៩:៣១ (ម៉ារ៉ាតុងអន្តរជាតិ​ចក្រភពអង្គរ- ២/៨/២០២៦)

៤. ជា យូគៀង ២:៥៦:២៦ (អមអ្នករត់ឡុងដ៍ស្នោរម៉ារ៉ាតុងនៅប៉េងហួត- ២៧/០៤/២០២៥)

៥. ម៉េង សៀវម៉ី ៣:១៧:២៨ (អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត- ៧/១២/២០២៥)

៦. គឹម មករា ៣:២៥:០១ (លើចម្ងាយ៣០គីឡូម៉ែត្រនៃអង្គរអ៊ុលត្រាត្រែល- ១៨/១/២០២៥)។

 

IN English:

6 Members of Thmey Thmey Media Group Become "Half-Marathoners"

As of August 2026, 6 staff members from the news organization Thmey Thmey Media Group have officially achieved the record of running a distance of over 21 kilometers (the official half-marathon distance is 21.0975 kilometers).

For Sokmean and me (Chamroeun), this long-distance run is not our first, and we also have experience running full marathon distances, including both road and trail running, while Youkeang and Makara have previously achieved distances of over 30 kilometers. Sina and Seavmey experienced this milestone for the very first time.

Below are our team's Personal Bests (PBs) based on Strava data:

  1. Ou Sokmean: 1:44:17 (Angkor Empire Marathon - August 2, 2026)
  2. Ung Chamroeun: 1:59:59 (Angkor Wat International Half Marathon - December 7, 2025)
  3. Horn Syna: 2:49:31 (Angkor Empire Marathon - August 2, 2026)
  4. Chea Youkeang: 2:56:26 (LonSnor Marathon at Borey Peng Hout - April 27, 2025)
  5. Meng Seavmey: 3:17:28 (Angkor Wat International Half Marathon - December 7, 2025)
  6. Kim Makara: 3:25:01 (30km distance at the Angkor Ultra Trail - January 18, 2025)