ខាងក្រោមនេះ ជាលទ្ធផលសង្ខេបនៃការរត់ពាក់កណ្តាលម៉ារ៉ាតុងរបស់ខ្ញុំនៅក្រៅប្រទេស ដោយផ្អែកតាមទិន្នន័យ Strava៖
១. ក្រុងប៉ារីស (បារាំង)៖ រត់ខ្លួនឯង
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥
-ចម្ងាយ៖ ២២.៣២គីឡូម៉ែត្រ
-ថិរវេលា៖ ២:២០:១៨
-រយៈកម្ពស់៖ ៨៣ម៉ែត្រ
-បញ្ជាក់៖ ឆ្លៀតពេលនាអំឡុងវិស្សមកាលមួយខែជាមួយក្រុមគ្រួសារនៅក្រុងប៉ារីស។ ក្រៅពីរត់ចម្ងាយ២១គីឡូម៉ែត្រ ខ្ញុំក៏បានរត់ជាប្រចាំផងដែរចំនួន៥ ទៅ១០គីឡូម៉ែត្រ ពេលល្ងាច និងពេលព្រឹក ទៅតាមពេលលក្ខខណ្ឌអាកាសធាតុ។
២. ក្រុងហូជីមិញ (វៀតណាម)៖ ព្រឹត្តិការណ៍ HCMC Night Run Eximbank 2026
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
-ចម្ងាយ៖ ២១.២៣គីឡូម៉ែត្រ
-ថិរវេលា៖ ២:២៥:២៩
-រយៈកម្ពស់៖ ៤៨ម៉ែត្រ
-លទ្ធផលផ្លូវការ៖ ២:២៥:០៥ (Truerace)
-បញ្ជាក់៖ ជាការរត់ផ្លូវការលើកដំបូងនៅក្រៅប្រទេស ដោយទទួលបានមេដាយ និងអាវយឺតបញ្ចប់ទី។ ខ្ញុំរួមដំណើរជាក្រុមរត់ពីខាង Sabay Running Club និងក្រុមគ្រូបង្វឹក ក្នុងនោះក៏មានកញ្ញា អ៊ូ សុខមាន ដែលជាសហការីនៅថ្មីៗមីឌៀគ្រុបផងដែរ។
៣. ក្រុងប៊ីលីស៊ី (ហ្សកហ្ស៊ី)៖ រត់ខ្លួនឯង
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
-ចម្ងាយ៖ ២១.២៣គីឡូម៉ែត្រ
-ថិរវេលា៖ ២:៤៧:៥១
-រយៈកម្ពស់៖ ១៦១ម៉ែត្រ
បញ្ជាក់៖ ជាការឆ្លៀតនាឱកាសដែលខ្ញុំបានធ្វើដំណើរទៅកាន់តែកូកាសមួយនេះ ជាមួយប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែលជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ត្រូវបានប្រកាសថា ជាម្ចាស់ជ័យលាភី «ពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិឆ្នាំ២០២៦» នៅក្នុងវេទិកាសាធារណៈរបស់អង្គការប្រជាជាតិ នៅក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី នាថ្ងៃទី២៥ ខែមិថុនា។
1 Country, 1 Half Marathon: Paris, Ho Chi Minh City, and Tbilisi!
During my one-month vacation in Paris, France, in August 2025, I ran a half marathon on my own. After returning to Cambodia, I set a personal goal to run at least 21 kilometers whenever I have the opportunity to go abroad—whether through official events or solo runs.
Below is a summary of my overseas half marathon results based on Strava data:
1. Paris (France): Solo Run
Date: August 12, 2025
Distance: 22.32 km
Time: 2:20:18
Elevation Gain: 83 m
Note: Completed during a one-month family vacation in Paris. Beyond this 21 km run, I also ran 5 to 10 km regularly in the mornings or evenings, depending on weather conditions.
2. Ho Chi Minh City (Vietnam): HCMC Night Run Eximbank 2026
Date: May 16, 2026
Distance: 21.23 km
Time: 2:25:29
Official Result: 2:25:05
Elevation Gain: 48 m
Note: My first official international race, earning a finisher medal and shirt. I traveled as part of a running group with Sabay Running Club and coaches, alongside Ms. Ou Sokmean, a colleague from ThmeyThmey Media Group.
3. Tbilisi (Georgia): Solo Run
Date: June 24, 2026
Distance: 21.23 km
Time: 2:47:51
Elevation Gain: 161 m
Note: Taken during a trip to the Caucasus region with a delegation from the Ministry of Posts and Telecommunications, led by Minister H.E. Chea Vandeth, Chairman of the Digital Government Committee. Cambodia’s document verification platform, verify.gov.kh, was announced as a winner of the "2026 UN Public Service Award" at the United Nations Public Service Forum in Tbilisi, Georgia, on June 25.



